ព័ត៌មានជាតិ

អភិបាលស្រុកព្រៃនប់ ថ្លែងអំណរគុណឧកញ៉ា​ ទៀ វិចិត្រ សម្រាប់ការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ សាងសង់រនាំងដែក សួនច្បារវាលរេញ

ភ្នំពេញ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលបានឧបត្ថម្ភថវិកា ចំនួនមួយមុឺនដុល្លារអាមេរិក សម្រាប់ចំណាយលើការ រៀបចំរនាំងដែក ជារបាំងការពារនៅរង្វង់មូល សួនច្បារវាលរេញ ទីកន្លែងសាធារណៈ សម្រាប់ពលរដ្ឋមកលេងកំសាន្ត ឬហាត់ប្រាណ។

លោកអភិបាលស្រុកមានប្រសាសន៍ថា រនាំងដែកនេះ ជារបាំងដ៍សំខាន់ សម្រាប់ការពារពលរដ្ឋ ពិសេសក្មេងៗ មិនឲ្យមានគ្រោះថ្នាក់ ដោយសាររង្វង់មូលសួនច្បារ និងទីកន្លែងហាត់ប្រាណនេះ ស្ថិតនៅជាប់នឹងផ្លូវជាតិ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top