ព័ត៌មានអន្តរជាតិ

ពលរដ្ឋក្រុង Stockholm កំពុងតវ៉ារដ្ឋាភិបាល បន្ទាប់ពីរដ្ឋាភិបាល ប្រកាសដាក់ច្បាប់រឹតបន្តឹង

បរទេស៖ ប៉ូលីសនៃប្រទសស៊ុយអែត កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឈានទៅដល់ការប៉ះទង្គិចគ្នា ជាមួយនឹងពលរដ្ឋនៃទីក្រុង Stockholm ជាច្រើនរយនាក់ដែលបានប្រមូលម្តុំគ្នា
នៅកណ្តាលទីក្រុងប្រឆាំង ទៅនឹងសេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាលក្នុងការ ប្រកាសបិទទីក្រុង។

អជ្ញាធរនៃប្រទេសស៊ុយអែត បាននិយាយថា ការតវ៉ាប្រឆាំងជាលើកដំបូងដែល បានកើតឡើងដើម្បីប្រឆាំងទៅនឹង ច្បាប់នៃការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំង ទៅការរាលដាលកូវីដហើយវា
គឺជាសកម្មភាពដែលខុសច្បាប់ និងមិនបានទទួលការអនុញ្ញាត ឲ្យមានការរៀបចំនេះឡើយ។

ប៉ូលីសក្រុង Stockholm បាននិយាយនៅលើគេហទំព័រ របស់ពួកគេថាពួកគេបានសំរេចចិត្តកាត់បន្ថយ ការប្រមូលផ្តុំភ្លាមៗបន្ទាប់ពីវា បានចាប់ផ្តើមនៅពេលដែលចំនួនអ្នកចូលរួម
បានលើសពីចំនួនកំណត់សម្រាប់ការ ជួបជុំជាសាធារណៈក្រោមច្បាប់ រាតត្បាតរបស់ប្រទេសស៊ុយអែត។

យោងតាមការបញ្ជាក់ របស់ប្រភពក្នុងស្រុកបានបង្ហាញថា ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ Medborgarplasten នៅក្បែរនឹងទៅតំបន់ Old Town ដោយមិនមានការ
ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ឡើយហើយតាមការព្យាករណ៍ពួក គេមានគ្នាប្រមាណជាពី ៣០០ទៅ៥០០នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top