ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសំរេចបិទបណ្តោះអាសន្ន ចំពោះការធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ និងកាស៊ីណូ ក្នុងស្រុកកោះធំ ចំពោះជនបរទេស ក្រោយរកឃើញមានជនបរទេស ៥នាក់ ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តឃើញរករោគសញ្ញា។
លិខិតរបស់រដ្ឋបាលខេត្ត ចុះហត្ថលេខាដោយ លោក គង់ សោភ័ណ្ឌដែលជាអភិបាលខេត្ត បានឲ្យដឹងថា ត្រូវបិទជាបណ្តោះអាសន្នកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្ក្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ។
ជាពិសេសបិទជាបណ្តោះអាសន្ន មិនឲ្យជនបរទេសធ្វើដំណើរ ចេញ-ចូលទីប្រជុំប្រជនជ្រៃធំ ឃុំសំពៅលូន ស្រុកកោះធំ ។
ក្នុងនោះត្រូវសហការ អនុវត្ត ជាបន្ទាន់ ប្រមូលជនបរតេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតតេស្តសំណាកឲ្យបានត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ការបង្ការជំងឺកូវីដ១០ ។
បើតាមការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាយប់ថ្ងៃ៨មីនា គឺក្នុងរយៈពេលជាង១០ម៉ោង បានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៤៩នាក់ ៕