Covid-19

Breaking News: WHO បញ្ជាក់ថា គ្មានហេតុផល បញ្ឈប់ការប្រើប្រាស់ វ៉ាក់សាំង AstraZeneca COVID-19 នោះទេ

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រនេះ ថាគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ ការប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ AstraZeneca បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំង ដោយសារការភ័យខ្លាច ឈាមកកនេះទេ។ នេះបើតាមការផ្សាយ របស់បណ្តាញផ្សព្វផ្សាយព័ត៌មានចិន CGTN

អ្នកនាំពាក្យអង្គការសុខភាព ពិភពលោក លោកស្រី Margaret Harris បានប្រាប់ក្រុម​អ្នកសារព័ត៌មានថា“ ត្រូវហើយយើងគួរ តែបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca” ។

ការអត្ថាធិប្បាយ​របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើង​បន្ទាប់​ពីមាន សេចក្តីរាយការណ៍​ជា​ច្រើនថា បណ្តាប្រទេសមួយ​ចំនួន នៅអឺរ៉ុប ផ្អាកកម្មវិធីចាក់វ៉ាក់សាំងប្រភេទនេះ​ ខណៈនៅប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អ៊ូចា ប្រកាសផ្អាកផងដែរ នៅថ្ងៃសុក្រនេះ។

ប្រែសម្រួលដោយៈ សយ សុភា

To Top