ភ្នំពេញ ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានធ្វើរបាយការណ៍ បញ្ជាក់ថា អ្នកប៉ះពាល់ខ្លាំងជាមួយ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន២៥នាក់ និងអ្នកប៉ះពាល់ ដោយប្រយោល៣៥៥ នាក់ ។
របាយការណ៍បន្តថា ក្នុងចំណោមទាំង២៥នាក់ប៉ះពាល់ខ្លាំងនោះ មាននៅស្រុកសំរោង១២នាក់ ស្រុកបាទី១២នាក់ ស្រុកត្រាំកក់១នាក់ ។ ចំពោះភូមិដែលប៉ះពាល់មាន៥ភូមិ ។ដោយឡែកភូមិរៀបចំមង្គលការ គឺភូមិក្រាំងលាវ ឃុំរវៀង ដោយមានប្រជាពលរដ្ឋរស់នៅ ២០២គ្រួសារ និងមានពលរដ្ឋចំនួន៨៩៥នាក់ ។
សូមបញ្ជាក់ថា កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ១៩បានទៅចូលរួមមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃ ១២មីនា ហើយទើបផ្ទុះថាមានកូវីដនាថ្ងៃ១៤មីនា។ក្រោយរកឃើញ បុគ្គលកក្កដា សោភ័ណ្ឌមានផ្ទុកកូវីដ១៩ តំបន់នេះ ត្រូវបានចាត់ចូលជាទីធ្វើចត្តាឡីស័ក និងមានការបិទកន្លែងអាជីវកម្មរបស់ពលរដ្ឋផងដែរ ៕