Covid-19

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជិត ៥ពាន់នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ ១៩៤.៧១៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់ ១.៤១៩.៤៥៥នាក់ ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨.៤២៦នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់បន្ថែមទៀតចំនួន ៩៧នាក់ ដោយសារជំងឺឆ្លងរាតត្បាតកូរ៉ូណា ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ៥.៦៤៧នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺកើនឡើងដល់ ១.២៤៣.១១៧នាក់ ។

វីរុសកូរ៉ូណា បានឆ្លងរាលដាលដល់ខេត្តទំាងអស់ របស់ប្រទេសនេះ គឺមានចំនួន៣៤ខេត្ត ។

ជាពិសេស ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហ្សាការតា បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន ១.២០៤នាក់ នៅខេត្ត West Java មានអ្នកឆ្លងជំងឺ ១.១៣៣នាក់ ខេត្ត Banten មានចំនួន៣១៥នាក់ ខេត្ត East Java ចំនួន២៧៨នាក់ និងខេត្ត East Kalimantan ចំនួន២០៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top