ភ្នំពេញ ៖ ខណៈមិត្តរួមអាជីពជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ លោកឆន សុវណ្ណារាជ ត្រូវបានធ្វើតេស្តលើកទី៣រកមេរោគកូវីដ១៩ បង្ហាញថាគ្មានជំងឺកូវីដ១៩ទេ។
លោកប្រកាសក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ១៧ មីនាថា “ទឹកដោះម្តាយថ្លៃអរគុណគុណបុណ្យនងបារមីវត្ថុស័ក្តសិទ្ធតាមថែរក្សារកូនចៅ លទ្ធផលធ្វើតេស្តលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន Negative បញ្ជាក់ថាខ្ញុំមិនមានមេរោគកូវីដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ”។
តែទោះបីជាយ៉ាងណាលោកថា ខ្លួននៅតែបន្តធ្វើចត្តាឡីស័ក្តឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល ៕