Covid-19

ដាណឺម៉ាក សម្រេចចិត្តប្រើប្រាស់ AstraZeneca ចាប់ពីសប្តាហ៍ក្រោយ ខណៈបណ្តាប្រទេសផ្សេងទៀត នៅផ្អាកនៅឡើយ

បរទេស៖ កាសែតចិនដេលី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក ត្រូវបានគេដឹងថា នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង AstraZeneca ចាប៉ពីសប្តាហ៍ក្រោយនេះវិញ ហើយបន្ទាប់ពីបានប្រកាសផ្អាកដំណើរការចាក់វ៉ាក់សាំងនេះ កាលពី២សប្តាហ៍មុន ខណៈដែលបណ្តាប្រទេសមួយចំនួន នៅបន្តផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ នៅឡើយ។

រំលឹកដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសជាច្រើននិងបន្តបន្ទាប់គ្នា បានប្រកាសផ្អាកក្នុងការដំណើរ ចាក់វ៉ាក់សាំងកូវីដប្រភេទ AstraZeneca នៅក្រោយមានរបាយការណ៍ នៃអ្នកជំងឺមួយចំនួនបានជួបបញ្ហាកកឈាម នៅក្រោយការចាក់វ៉ាក់សាំង AstraZeneca ។

ទោះបីជាយ់ាងណាក្តី គិតត្រឹមថ្ងៃសុក្រនេះផងដែរ ប្រទេសជាងពាក់កណ្តាលមកហើយ ដែលបានប្រកាស ដំណើរការចាក៉វ៉ាក់សាំងនេះឡើងវិញ ជាពិសេសបន្ទាប់ពី ក្រុមអ្នកឃ្លាំមើលឱសថរបស់អ៊ឺរ៉ុបឬ EMA កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអះអាងអំពីសុវត្ថិភាព នៃវ៉ាក់សាំង AstraZeneca៕

ប្រែសម្រួល៖ស៊ុនលី

To Top