ព័ត៌មានអន្តរជាតិ

Biden ថ្កោលទោស ចំពោះការរើសអើង ពូជសាសន៍អាស៊ី នៅក្នុងដំណើរទស្សនកិច្ចមួយ នៅទីក្រុង Atlanta

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការថ្លែងប្រកាសថ្កោលទោស ខ្លាំងៗ ទៅលើសកម្មភាពរើសអើង និងស្អប់ពូជសាសន៍ ហើយព្រមាន ថា ភាពស្ងប់ស្ងាត់របស់យើង នឹងក្លាយទៅជារឿង កាន់តែស្មុគ្រស្មាញ ក្នុងការប្រឈមមុខ ទៅនឹងរឿងបែបនេះ។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយលោក Biden នៅក្នុងអំឡុងពេល ដែលគាត់មានវត្តមាននៅក្នុងដំណើរ ទស្សនកិច្ចមួយនៅទីក្រុង Atlanta រដ្ឋ Georgia និងបានថែមទាំងជួប ជាមួយនឹង មេដឹកនាំអាស៊ីអាមេរិកជាច្រើនរូបផង ដើម្បីពិភាក្សាគ្នា អំពីហេតុការណ៍ បាញ់សម្លាប់យ៉ាងរង្គាល កាលពីថ្ងៃអង្គារ ដែលបានសម្លាប់ស្ត្រី ជនជាតិអាស៊ី ដល់ទៅ៦រូប។

ទោះបីជាក្រុង ប៉ូលីស មិនបានរកឃើញភស្តុតាងទេថា មូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់នេះ ដោយសារអ្វីប៉ុន្តែវាត្រូវបានមនុស្ស ជាច្រើនមើល ឃើញថា វាគឺជាសកម្មភាពដែលកើតឡើង ចេញពីការរើសអើងពូជសាសន៍ដែល
មានគោលដៅទៅក្រុម ពលរដ្ឋជនជាតិអាស៊ីតែម្តង។

គួរឲ្យដឹងដែរ ថា នៅអាមេរិកក្នុងរយៈពេល កូវីដកន្លងមកនេះ ករណីឧក្រិដ្ឋសំដៅលើក្រុមជនជាតិ អាស៊ីខាងកើត គឺមានចំនួនកើនឡើងខ្លាំង នេះបើយោង តាមការបញ្ជាក់បន្ថែម ដោយលោកប្រធានាធិបតី Joe Biden នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top