ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតជប៉ុន អញ្ជេីញទស្សនកិច្ច ស្វែងយល់ពីសកម្មភាព កំចាត់មីន នៅសារមន្ទីរសន្តិភាពសកម្មភាព ខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ លោក​ MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាបានអញ្ជេីញធ្វេីទស្សនកិច្ច ស្វែងយល់ពីសកម្មភាពកំចាត់មីន នៅសារមន្ទីរសន្តិភាពសកម្មភាព កំចាត់មីនអង្គភាព សុីម៉ាក់នៅ ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។

សូមបញ្ជាក់ជូនថាថ្មីៗនេះ​ តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋាភិបាលជប៉ុនបានសំរេច ផ្តល់ជំនួយចំនួន ១,៧៩៩,៨៥០ដុល្លារអាមេរិក ជាថវិកាបដិភាគ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន គាំទ្រសកម្មភាពបោសសំអាតមីន របស់អង្គភាពសុីម៉ាក់​។ គំរោងនេះមានរយៈពេល៦ខែ​ (១មករា-៣០មិថុនា​ ឆ្នាំ២០២០)​ ដែលគាំទ្រដល់កំលាំង ជំនាញគ្រឿងចក្រ​ និងជំនាញអ្នកដោះមីនដេីម្បីរំដោះផ្ទៃដី ចំការមីននៃស្រុក ចំនួន៥ នៃខេត្តបាត់ដំបង ៕

To Top