Covid-19

ថែល ថៃ តារាចម្រៀងហង្សមាស មានជំងឺកូវីដ១៩ ម្នាក់ទៀតហើយ

ភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀត ហើយគឺលោក ថែល ថៃ ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានផ្ទុកជំងឺកុវីដ១៩ ក្រោយពីតារានៅផលិតកម្មនេះ មានការឆ្លងជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយ របស់ផេកសិល្បករកម្ពុជា នាព្រឹកថ្ងៃ២២ មីនា។

ក្រោយការរកឃើញ តារានេះមានផ្ទុកជំងឺកូវីដ១៩ អាជ្ញាធរ អនុប្រធានមន្ទីរសុខាភិបាលខេត្ត កណ្តាលក៏បានចុះបិទទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពពសុខាបញ្ញា ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារថែល ថៃធ្លាប់មកពិនិត្យកំដៅ នៅមន្ទីរសំរាកព្យាបាលនេះ។

សូមបញ្ជាក់ថា នៅផលិតកម្មហង្សមាស មានតារាចម្រៀង ពិធីការិនី និងអ្នកដឹកនាំសម្តែងប្រមាណជា ១០នាក់បានផ្ទុកជំងឺកូវីដ១៩ ក្នុងនោះម្តាយរបស់កញ្ញា វី ឌីណែត បានស្លាប់ដោយសារជំងឺកូវីដ១៩ផងដែរ ៕

To Top