សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបោះសម្ដីចំៗ ទៅលើនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃសៅរ៍ចំពោះការធ្វើខុសនៃការបាញ់សាកល្បងមីស៊ីល កាលពីពេលថ្មីៗនេះនៃប្រព័ន្ធរ៉ុក្កែតបាញ់មីស៊ីលធំដ៏ធំមួយរបស់ខ្លួន ថាជាការបាញ់មីស៊ីលផ្លោង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការជប៉ុន នៅឯក្រសួងការបរទេសកូរ៉េខាងជើង ក៏បាននិយាយផងដែរថាលោក អាបេ “អាចនឹងមើលឃើញនូវអ្វីដែលមីស៊ីលផ្លោងពិតប្រាកដ ស្ថិតនៅក្នុងអនាគតឆាប់ៗនេះ និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
ប្រទេសកូរ៉េខាងជើង បានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះថាខ្លួនបានសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែត ចម្រុះដ៏ធំមួយប្រកបដោយជោគជ័យក្រោមការដឹកនាំ របស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការបាញ់សាកល្បងគ្រាប់ចំនួន ២ នៅថ្ងៃមុន៕
ដោយ ឈូក បូរ៉ា