ព័ត៌មានអន្តរជាតិ

វៀតណាម តែងតាំង នាយករដ្ឋមន្រ្តី ជាបេក្ខជនប្រធានាធិបតី

បរទេស ៖ កិច្ចប្រជុំសភា នាពេលខាងមុខ នឹងត្រូវបានគេមើលឃើញ ជាលើកទីមួយ ហើយដែលនាយករដ្ឋមន្រ្តី ក្នុងតំណែង ត្រូវតែងតាំងសម្រាប់ តំណែងជាប្រធានាធិបតី នៅក្នុងប្រទេសវៀតណាម ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសម័យប្រជុំរដ្ឋសភា លើកក្រោយ ដែលគ្រោង នឹងមានរយៈពេល ១២ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ គឺសភាវៀតណាម នឹងបោះឆ្នោតជ្រើសតាំងមុខ តំណែងចំនួន ២៥ ក្នុងនោះមានប្រធាន NA ប្រធានរដ្ឋនិងនាយករដ្ឋមន្រ្តី ដែលជាសរសរគ្រឹះចំនួន ៣ នៃសរសរគ្រឹះ នយោបាយចំនួន ៤ របស់ប្រទេស និងមួយផ្សេងទៀត ជាអគ្គលេខាធិការបក្ស ដែលត្រូវបានកាន់កាប់ ដោយលោក ង្វៀនភូត្រុង សម្រាប់អាណត្តិទី ៣ ដូចដែលបានសំរេចដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តលើកទី ១៣ កាលពីខែមករា ។

អគ្គលេខាធិការ NA លោក Nguyen Hanh Phuc បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះវាត្រូវបានគេបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វុក អាយុ ៦៦ ឆ្នាំនឹងត្រូវបានណែនាំ ជាបេក្ខជនប្រធានាធិបតី ។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញព័ត៌មាន បន្ថែមអំពីបេក្ខជនសម្រាប់មុខ តំណែងផ្សេងទៀតឡើយ ។

ប្រធានរដ្ឋគឺជាអ្នកតំណាងកំពូល របស់ប្រទេស ទាំងក្នុងកិច្ចការផ្ទៃក្នុងនិងខាងក្រៅ និងមេបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធ។ ប្រធានបក្សលោក ត្រុង បានកាន់តំណែងនេះតាំងពីឆ្នាំ ២០១៨ បន្ទាប់ពីអតីតមេដឹកនាំលោកត្រឹងដាយក្វាង បានទទួលមរណភាព ដោយសារជំងឺ៕
ប្រែសម្រួលៈ ណៃ តុលា

To Top