ព័ត៌មានអន្តរជាតិ

មេដឹកនំាកូរ៉េខាងជើង ជំរុញឲ្យកសាងអគារ សម្រាប់ស្នាក់នៅរបស់ពលរដ្ឋចំនួន ១០.០០០ខ្នង

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េ ហៅកាត់ថា (KCNA)បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) កាលពីថ្ងៃអង្គារ បានជំរុញឲ្យអ្នកសាងសង់ និងកងទ័ពទាំងឡាយ ធ្វើការដោយអំណត់បំផុត ដើម្បីបញ្ចប់ការសាងសង់អគារស្នាក់នៅ ចំនួន១០.០០០នាក់ នៅក្រុងព្យុងយ៉ាង ។

នៅក្នុងសុន្ទរកថាមួយក្នុងពិធីបើកការដ្ឋាន សាងសង់គម្រោងនេះ លោក គីម បានថ្លែងថា វាគឺជា “ ប្រវត្តិសាស្ត្រដ៏មានអត្ថន័យមួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃការកសាងទីក្រុងរដ្ឋធានីរបស់យើង” ។

លោកបានបន្តថា សន្និបាតលើកទី៨ នៃគណបក្សពលករកូរ៉េ និងកិច្ចប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការកណ្តាលលើកទី៨ នៃគណបក្សដែលបានប្រារព្ធធ្វើនៅដើមឆ្នាំនេះ បានសម្រេចចិត្តសាងសង់ផ្ទះល្វែងចំនួន៥ម៉ឺនខ្នងនៅទីក្រុងក្នុងរយៈពេល៥ឆ្នាំខាងមុខដែលមានន័យថា ផ្ទះល្វែងចំនួន១ម៉ឺនខ្នងជារៀងរាល់ឆ្នាំ ។

លោក គីម បានថ្លែងថា “ភារកិច្ចបដិវត្តដ៏មានតម្លៃ និងរុងរឿងបំផុតនៃភារកិច្ចប្រយុទ្ធដ៏ធំ និងមហិមាដែលបានសម្រេចដោយសមាជបក្សនឹងចាប់ផ្តើមអនុវត្តពេញលេញនៅថ្ងៃនេះ” ។
លោកបានមានប្រសាសន៍ថា ប្រសិនបើមានផ្ទះល្វែង ០.០០០ខ្នង និងអគារសាធារណៈប្លែកៗត្រូវបានសាងសង់ជារៀងរាល់ឆ្នាំ “ទីក្រុងនៃរដ្ឋរបស់យើងនឹងបានឃើញការផ្លាស់ប្តូរដ៏អស្ចារ្យ ហើយពួកគេនឹងក្លាយជាវិមានដ៏សំខាន់ដែលជានិមិត្តរូបនៃទសវត្សទី ៣ ដ៏លំបាកបំផុតនៃសតវត្សរ៍ទី ២១” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top