ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូល របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនការផលិតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្មវិធីចាក់វ៉ាក់សាំង នៅទូទាំងរដ្ឋ ជាសមាជិក។
ប្រធានាក្រុមប្រឹក្សា សហភាពអឺរ៉ុបលោក Charles Michel បានប្រាប់សន្និសីទសារព័ត៌មានថា“ ជាការពិតវាពិតជាសំខាន់ ណាស់ដែលយើង បន្តធ្វើការកែលម្អ ផលិតកម្មវ៉ាក់សាំងនៅអឺរ៉ុប និងពង្រឹងសមត្ថភាព របស់យើង ក្នុងការចែកចាយ ដល់រដ្ឋជាសមាជិក” ។
ការរាតត្បាតនៃជំងឺកូវីដ-១៩ មានកម្រិតខ្ពស់លើរបៀបវារៈ របស់មេដឹកនាំ សហភាពអ៊ឺរ៉ុប នៅពេលអឺរ៉ុបកំពុងដោះស្រាយ ការយឺតយ៉ាវ ជាមួយនឹងការចាក់វ៉ាក់សាំង ខណៈការកើនឡើងនូវ ករណីឆ្លងជំងឺកូវីដ-១៩ ។
ប្រធានគណៈកម្មាធិការ អឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងក្នុងសន្និសីទកាសែត ថាបច្ចុប្បន្នជំងឺឆ្លង ទម្រង់ថ្មី គឺស្ថិតនៅក្នុង“ ប្រទេសទាំងអស់នៅអឺរ៉ុប” ហើយជាបុព្វហេតុ នៃការកើនឡើងនូវ ករណីថ្មី។
លោកស្រី បានឲ្យដឹងថា រដ្ឋជាសមាជិកអឺរ៉ុប បានទទួលវ៉ាក់សាំងប្រហែល ៨៨ លានដូស ហើយជាង ៤ ភាគរយនៃចំនួនប្រជាជន សហភាពអឺរ៉ុប បានទទួលការចាក់វ៉ាក់សាំងទាំងពីរ ដូស រួចទៅហើយ។
លោកស្រីបានអះអាងថា“ យើងអាចលឿនជាងនេះ ប្រសិនបើក្រុមហ៊ុនឱសថ ទាំងអស់ បានបំពេញកិច្ចសន្យា”៕
ដោយ ឈូក បូរ៉ា