ព័ត៌មានជាតិ

លោក បៃដិន ប្តេជ្ញាចងមិត្តភាពយ៉ាងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប

បរទេស៖ នៅក្នុងការបង្ហាញវត្តមាន ជាភ្ញៀវបរទេសដំបូងនៅក្រុមប្រឹក្សាអឺរ៉ុប ក្នុងរយៈពេលជាងមួយទសវត្សកន្លងមក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាជំរុញបង្កើន កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូរ៉ូណា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាសហរដ្ឋអាមេរិក ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអឺរ៉ុប។

លោក Charles Michel ជាប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប បានមានប្រសាសន៍ថា លោក បៃដិន ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំអនឡាញ និងមិនមែនជាសមាជិកសហភាពអឺរ៉ុបដំបូង ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងរយៈពេល១១ឆ្នាំកន្លងទៅ ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចូលរួមមក។

នៅក្នុងសុន្ទរកថាណែនាំរបស់លោក លោក Charles Michel បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺជាឱកាសជាប្រវត្តិសាស្ត្រមួយ ដើម្បីពង្រឹងសហប្រតិបត្តិការ របស់យើងឡើងវិញ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពជាប្រវត្តិសាស្ត្ររបស់យើង។ អាមេរិកត្រឡប់វិញហើយ ហើយយើងរីករាយ ដែលអ្នកត្រឡប់មកវិញ”។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយពីសេតវិមាន លោក បៃដិន បានប្រាប់ក្រុមប្រឹក្សាអឺរ៉ុបថា លោកក៏ស្នើឲ្យមានចំណងមិត្តភាព សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងធ្វើការងារដើម្បីធានា ដល់លទ្ធិប្រជាធិបតេយ្យ ឲ្យខ្លាំងជាអត្តាធិបតេយ្យកំណត់ផ្លូវ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top