១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំ មន្ទីរពេទ្យ ខ្នាតធំថ្មីមួយកន្លែងទៀត ដើម្បីត្រៀម ទទួលព្យាបាល បងប្អូនអ្នកជំងឺកូវីដ១៩ នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជូនទៅ។
ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការ ទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺននិងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារ តាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យ ដើម្បីយើង អាចដំណើរការបានក្នុងរយៈពេល ដ៏ខ្លីនេះ។
សូមជូនពរ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជួរមុខ ក្រុមសេវាមុខ និងកម្លាំងពាក់ព័ន្ធទាំងអស់ ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ច ជួយព្យាបាល ដល់អ្នកជំងឺកូវីដ១៩ ឱ្យឆាប់ជាសះស្បើយ។
(ហ្វេសប៊ុកផេក Hun Manet)