សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេស៊ីល ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ថ្មីចំនួន៤៤.៣២៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស កើនឡើងដល់១២.៥៣៤.៦៨៨នាក់ ។
ប្រេស៊ីល ក៏ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១.៦៥៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនំាឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ដល់៣១២.២០៦នាក់ ។
បច្ចុប្បន្ននេះ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានធ្វើឲ្យរំជើបរំជួលខ្លាំង ជាមួយគ្នានេះដែរ អត្រានៃការគ្រប់គ្រងចន្លោះ៨០ភាគរយ និង១០០ភាគរយនៅតាម អង្គភាពថែទាំជំងឺ ។ មានអ្នករង់ចាំគ្រែសម្រាកព្យាបាល និងឧបករណ៍ជាច្រើន ។
រដ្ឋ Rio Grande do Sul គឺរដ្ឋដែលឈានចូលដល់ សប្តាហ៍ទី៤ហើយ ដែលមន្ទីរពេទ្យប្រឈមនឹងបញ្ហាទំាងស្រុង ជាមួយគ្នានេះដែរ ការគ្រប់វិញគឺមាន រហូតដល់១១៤ភាគរយនៃអង្គភាពថែទាំជំងឺ ។ អ្នកជំងឺកូវីដ១៩លើសពី៣២០នាក់ កំពុងរង់ចាំ ឧបករណ៍សម្រាប់ប្រើប្រាស់ជាច្រើននៅតាមអង្គភាពថែទាំជំងឺ ។
ប្រេស៊ីល បានចាក់វ៉ាក់សាំងដល់ពលរដ្ឋស្ទើរ ២០លាននាក់ហើយ ជាមួយគ្នានេះដែរ ១៥,២លាននាក់ បានទទួលការចាក់វ៉ាក់សាំង ដូសដំបូង និង៤,៦លាននាក់ បានទទួលទាំងពីរដូសតែម្តង ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានឲ្យដឹងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា