បរទេស៖ ប៉ូលីសនៅសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យ ថាបានវាយប្រហារទៅលើស្ត្រីជនជាតិអាមេរិកកាំងដើមកំណើតអាស៊ី នៅទីក្រុង ញូវយ៉ក ដោយទាត់ទៅលើស្រ្តីខាងលើចំពោះម្តងហើយម្តងទៀត ខណៈដែលអ្នក ដែលបានឃើញហេតុការណ៍ បានត្រឹមឈរមើល។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីរងគ្រោះវ័យ ៦៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់ធ្ងរ។ វីដេអូពី CCTV នៅថ្ងៃច័ន្ទ ហាក់ដូចជាបង្ហាញបុគ្គលិកនៃអគារក្បែរនោះ ឈរមើលដោយ គ្មានអន្តរាគមន៍។
ប៉ូលីសបាននិយាយថាជនសង្ស័យឈ្មោះ Brandon Elliot ត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងវាយប្រហារ ដែលជាបទឧក្រិដ្ឋដែលគេស្អប់ខ្ពើម។
ប៉ូលីសបាននិយាយថា បុរសជាជនសង្ស័យអាយុ ៣៨ ឆ្នាំ ត្រូវបានដោះលែង ពីពន្ធនាគារ នៅឆ្នាំ ២០១៩ ដោយត្រូវព្យួរ ក្នុងសំណុំរឿងចាក់ម្តាយរបស់គាត់យ៉ាងសាហាវកាលពីឆ្នាំ ២០០២ ៕
ប្រែសម្រួលៈ ណៃ តុលា