បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានអង្គការ ពាណិជ្ជកម្មពិភពលោក WTO លោកស្រី
Ngozi Okonjo បានបញ្ជាក់អំពីការអំពាវនាវ របស់លោកស្រីឲ្យបណ្តាក្រុមហ៊ុន ឬប្រទេសដែលជាអ្នកផលិតវ៉ាក់សាំង គួរចាប់ផ្តើមចែករំលែកបច្ចេកទេស របស់ខ្លួនដោយស្ម័គ្រចិត្តទៅឲ្យ
បណ្តាប្រទេសកំពុងអភិវឌ្ឍ ។
លោកស្រីសាស្ត្រាចារ្យ Dr. Ngozi Okonjo Iweala បានបន្តទៀតថា វាគឺជារឿងដែលមិនអាចទទួលបាននោះទេ ដែលត្រូវទុកឲ្យបណ្តាប្រទេសក្រីក្រី ទាំងអស់នោះរស់នៅក្នុងស្ថានភាពដែល
មានខ្វះខាតចំពោះ វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។
លោកស្រីត្រូវបានគេមើលឃើញថា បានធ្វើការលើកឡើងនេះគឺ សំដៅទៅលើវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ដែលកំពុងស្ថិតនៅក្នុងការចរចា ផ្តល់បច្ចេកវិទ្យាទាំងអស់ របស់ខ្លួនទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យា និងរោងចក្ររបស់ប្រទេសឥណ្ឌា។
គួរឲ្យដឹងដែរថា ប្រជាជាតិជាច្រើនដែលជា ប្រទេសអភិវឌ្ឍនោះបានចាប់ផ្តើម ធ្វើការផលិតវ៉ាក់សាំង និងចាក់វ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែកំពុងប្រឈមមុខទៅនឹងទិះតៀនថា បានធ្វើការបញ្ជាទិញវ៉ាក់សាំង
ជាច្រើនបន្ថែមទៀតដែលហួស ពីតំរូវការជាក់ស្តែងរបស់ខ្លួនទៅវិញ ៕
ប្រែសម្រួល៖ ស៊ុន លី