Covid-19

រកឃើញអ្នកឆ្លង កូវីដ១៩ថ្មី ១២នាក់ អាជ្ញាធរខេត្តកណ្ដាល ប្រាប់ឱ្យ អ្នកពាក់ព័ន្ធទៅយកសំណាកធ្វើតេស្ដ រកមេរោគកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅឃុំជ្រៃលាស់ ស្រុកពញាឮ និងឃុំសំបួរមាស ស្រុកមុខកំពូល ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយឈ្មោះ៖
១. ប៊ុន កក្កដា
២. ហ៊ុយ ចាន់
៣. ហួន ជូ
៤. សុខ ហួន
៥. ឆាំ ថា
៦. ឆាំ ផាន់ណា
៧. ហួត ជ័យឧត្តម
៨. ហំ វីរៈ
៩. ហ៊ុយ អូន
១០. ឆាំ ស្រីលក្ខណ៍
១១. ហុង ហេងហឿន
១២. ឃិន សុផល

ផ្ទាំងពាណិជ្ជកម្ម

សូមអញ្ជើញទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យទេពប្រណម្យ ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ឬមន្ទីរពេទ្យបង្អែកស្រុកពញាឮ និងមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង ៕

To Top