ព័ត៌មានអន្តរជាតិ

កងទ័ពចិន ប្រមូលផ្តុំក្នុងទីក្រុងព្រំដែន ជាប់ប្រទេសមីយ៉ានម៉ា

" "

បរទេស៖ កងទ័ពប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែប្រមូលផ្តុំគ្នា នៅតាមព្រំដែនមីយ៉ានម៉ា ដើម្បីការពារបំពង់ទុយយោ បង្ហូរប្រេងរបស់ចិន ស្របពេលដែលអំពើហិង្សា កើនឡើងក្នុងប្រទេសមីយ៉ានម៉ា ក្រោយការធ្វើរដ្ឋប្រហារដណ្ដើមអំណាច។

ទីភ្នាក់ងារសារព័ត៌មាន បានរាយការណ៍ថា កងទ័ពទាំងនោះ កំពុងតែប្រមូលផ្តុំគ្នានៅក្នុងទីក្រុង ស្ថិតនៅតាមព្រំដែនចិន Jiegao ទល់មុខគ្នានឹងទីក្រុង Muse ក្នុងរដ្ឋសាន។ ការប្រមូលផ្តុំនោះ រួមមានទាហាននិងរថយន្តយោធា។

" "

កាសែតតៃវ៉ាន់ TVBS News បានរាយការណ៍ថា កងទ័ពចិនកំពុងតែប្រមូលផ្តុំគ្នានៅតាមព្រំដែន ដើម្បីការពារបំពង់ទុយយោ បង្ហូរប្រេងនិងសឧស្ម័ន។ អាជ្ញាធរចិនបានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះទ្រព្យសម្បត្តិទាំងនោះ ចាប់តាំងពីរោងចក្រចិន ត្រូវបានដុតនៅក្នុងទីក្រុងយ៉ាំងហ្គូន និងមនោសញ្ចេតនាប្រឆំាងចិន មានការកើនឡើងក្នុងប្រទេសមីយ៉ានម៉ា។

" "

ការបញ្ជាក់ថា ការមិនទុកចិត្តចំពោះចិន បានរីករាលដាលខ្លាំងឡើង ក្នុងប្រទេសមីយ៉ានម៉ា ជាទីដែលអ្នកតវ៉ានិយាយថា ពួកគេជឿថា ចិនគាំទ្រដល់ទាហានមីយ៉ានម៉ា ហើយអ្នកតវ៉ាក៏បានអះអាងផងដែរថា វាគឺកងកម្លាំងសន្តិសុខមីយ៉ានម៉ា ដែលបានកម្ទេចរោងចក្រចិនក្នុងខែមីនា ដើម្បីបង្កើតបញ្ហាច្រើនឡើង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top