ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ មេសានេះបានបញ្ជាក់ថា “ក្នុងឱកាសពិធីចម្រើនជន្មាយុ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាសូមគោរពជូនពរសម្តេចតេជោមានជន្មាយុយឺនយូរ មានសុខភាពល្អបរិបូរណ៍ និងជោគជ័យរាល់ភារកិច្ចទាំងឡាយ”៕
