បរទេស៖ ការិយាល័យពន្ធគយមួយ នៅក្នុងទីក្រុង Dandong ប្រទេសចិន ជាប់ព្រំដែនកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចាប់ផ្តើមទទួលការចុះឈ្មោះនាំចេញ នៅមុនពេលការបើកដំណើរការ ជំនួញជាថ្មី រវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មាន Seoul Pyongyang News បានរាយការណ៍ថា ការិយាល័យពន្ធគយនៃទីក្រុង Dandong បានចាប់ផ្តើមដំណើរប្រតិបត្តិការ ពាក់ព័ន្ធរថភ្លើងដឹកទំនិញរវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង ហើយអាជ្ញាធរចិនកំពុងតែទទួលទំនិញសម្រាប់ការចុះបញ្ជី។
សេចក្តីរាយការណ៍ដដែលនេះ បាននិយាយប្រាប់ថា រនាំចេញនោះ គឺជាទំនិញសំខាន់ៗ ដែលរួមមានទាំងផលិតផល ចំណីអាហារនិងសម្ភារៈទារក ហើយចិនក៏បានចុះបញ្ជីសម្ភារៈសំណង់ ដើម្បីយកទៅបន្ តសាកសង់ផ្ទះល្វែងចំនួន១០.០០០ល្វែង នៅក្នុងទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីខែមុន លោក គីម ជុងអ៊ុន បានបញ្ជាឲ្យធ្វើការអភិវឌ្ឍលើលំនៅស្ថានថ្មី៕
