ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន០៦នាក់បានស្លាប់ និង០៤នាក់ទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ ។
លោក Ismael Mukhtar Omar អ្នកនាំពាក្យក្រសួងព័ត៌មាន បាននិយាយថា ស្ត្រី០៣នាក់ និងកុមារម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដោយខ្លួនគាត់ នៅឯភោជនីយដ្ឋានមួយកន្លែងស្ថិតនៅបរិវេណ Shangani នៃរដ្ឋធានីម៉ូហ្គាឌីស៊ូ ។
លោក Omar បានប្រាប់ដល់ស៊ិនហួ បានរយៈទូរស័ព្ទថា “ពលរដ្ឋចំនួន០៦នាក់ ក្នុងចំណោមពួកគេ ជាស្ត្រី០៣នាក់ និងកុមារម្នាក់ បានស្លាប់ និង០៤នាក់ផ្សេងទៀតបានរងរបួសនៅល្ងាចនេះ នៅគ្រាដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯង នៅឯហាងតែមួយកន្លែង នៅក្រុង Shangani ដែលនៅជិតគ្នា” ។
គាត់បាននិយាយថា អ្នកដែលបំផ្ទុះគ្រាប់បែកអត្តឃាតមិនមែនធ្វើបែបនេះនៅទីនោះឡើយ ប៉ុន្តែប្រភពជាច្រើនបាននិយាយថា គាត់បានដាក់គោលដៅស្ថានីយប៉ូលិសមួយកន្លែង ឬក្រសួងមួយរបស់រដ្ឋាភិបាល ដែលជាទីតាំងនៅជិតកន្លែងកើតហេតុ ។
ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឡើងបន្ទាប់ពីយោធាជាតិសូម៉ាលី បាននិយាយថា កងកម្លាំងបានសម្លាប់ក្រុមអ្នកប្រយុទ្ធ al-Shabab លើសពី៨៥នាក់ និងចាប់ខ្លួនអ្នកផ្សេងទៀតចំនួន១៥នាក់ កាលពីថ្ងៃសៅរ៍ ក្នុងពេលវាយប្រហារដោយក្រុមភេរវករទៅលើទីតាំងចំនួន០២កន្លែងរបស់យោធាជាតិសូម៉ាលី គឺនៅក្នុងតំបន់ Lower Shabelle ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា