ភ្នំពេញ ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក រាជធានី នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះមកយកអ្នកជំងឺ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ នៅចំណុចផ្ទះលេខ៥៧A ផ្លូវ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នៅម៉ោង១៤និង៤៧នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
អ្នកជំងឺទាំងនោះមានឈ្មោះ ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អាជីករផ្សារអូឬស្សី និងប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី ។
ចំពោះទីតាំងខាងលើ គណៈបញ្ជាការឯកភាពខណ្ឌ សម្រេចបិទហាមចេញ-ចូល នឹងទុកធ្វើចត្តាឡី សម្រាប់មនុស្ស៣នាក់ទៀត ដោយរងចាំក្រុមសុខាភិបាល ចុះមកយកសំណាក ៕