ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្កើនសមត្ថភាពផលិតអ៊ុយរ៉ាញ៉ូម រហូតដល់ ១៦,៥០០SWUs

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ ​របស់សាធារណរដ្ឋអ៊ីស្លាម​ បានប្រកាសនៅថ្ងៃពុធនេះថា​ប្រទេសអ៊ីរ៉ង់ បានបង្កើនសមត្ថភាព​ ចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ដល់អង្គភាពចំនួន ១៦,៥០០ អង្គភាពដាច់ដោយឡែកពីគ្នាហៅកាត់ថា (SWUs) នេះបើយោងតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ​ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ AEOI បានប្រកាសថា ខ្លួនមានផែនការជំរុញសមត្ថភាព​នៃការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួនដល់ ១៩០,០០០ SWUs។

SWU គឺជាវិធានការស្តង់ដារ នៃកិច្ចប្រឹងប្រែង ដែលត្រូវការដើម្បីបំបែកអ៊ីសូតូម្យូម ​ក្នុងកំឡុងពេលដំណើរការចម្រាញ់។ ក្នុង ១SWU ស្មើនឹងការងារបំបែកគ្នា ១ គីឡូក្រាម។

លោក Salehi ក៏បានលើកឡើងផងដែរថាប្រទេសអ៊ីរ៉ង់ មានស្តុកប្រេងអ៊ុយរ៉ាញ៉ូម ដែលមានបរិមាណប្រហែល ៥ តោនក្នុងនោះមាន ៥៧ គីឡូក្រាម ដែលមានចំនួន ២០ ភាគរយ។

លោកបានកត់សម្គាល់ថា ២០ ភាគរយនៃសមត្ថភាពអ៊ុយរ៉ាញ៉ូម នឹងកើនឡើងដល់ ១២០ គីឡូក្រាម ក្នុងមួយឆ្នាំ។

ដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ ត្រូវបានចាប់ផ្តើមជាផ្នែកមួយ​នៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់កាលពីខែធ្នូ ឆ្នាំ២០២០ ។ ការអនុវត្តផែនការសកម្មភាពរបស់ AEOI បានចាប់ផ្តើមនៅថ្ងៃទី៤ ខែមករា៕

ដោយ ឈូក បូរ៉ា

To Top