ព័ត៌មានអន្តរជាតិ

ក្រោយបញ្ចប់ កិច្ចពិភាក្សា ទីក្រុងវីយែន អ៊ីរ៉ង់ ជំរុញឲ្យអាមេរិក វិលរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងដកទណ្ឌកម្ម

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការ សកម្មភាពរួម (JCPOA) និងដកទណ្ឌកម្មប្រឆាំង នឹងអ៊ីរ៉ង់ ចេញទាំងអស់។

ការកត់សម្គាល់របស់លោក បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំតំណាងការទូត របស់ភាគីនានានៃកិច្ចព្រមព្រៀង រួមមានអ៊ីរ៉ង់ អង់គ្លេស ចិន បារាំង រុស្ស៊ីនិងអាល្លឺម៉ង់ នៅទីក្រុងវីយែន កាលពីថ្ងៃសុក្រជាមួយនឹងការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងវិធានការអនុវត្តនុយក្លេអ៊ែរ ស្ថិតនៅលើកំពូលនៃរបៀបវារៈ។

លោកបានលើកឡើង “អ៊ីរ៉ង់ នឹងតបវិញបន្ទាប់ពីមានការផ្ទៀងផ្ទាត់ យ៉ាងឆាប់រហ័ស” នៃវិធានការណ៍អនុលោមតាមសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ក៏បានជំរុញឱ្យលុបចោលរាល់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលយោងទៅតាមរូបលោកគឺ“ ប្រឆាំងនឹង JCPOA” ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក្រោមអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពី JCPOA ក្នុងឆ្នាំ ២០១៨ និងរឹតបន្តឹងទណ្ឌកម្មឡើងវិញ លើអ៊ីរ៉ង់។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពជាប់គាំង លើការធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ប្រសិនបើអ៊ីរ៉ង់វិលត្រឡប់ទៅ រកការគោរពពេញលេញជាមួយ JCPOA សហរដ្ឋអាមេរិក នឹងធ្វើដូចគ្នាដែរ ប៉ុន្តែអ៊ីរ៉ង់ បានទទូចថា ការអនុលោមរបស់ខ្លួននឹងធ្វើឡើងនៅពេល ដែលទណ្ឌកម្មអាមេរិក ត្រូវបានដកចេញ៕

ដោយ ឈូក បូរ៉ា

To Top