ព័ត៌មានអន្តរជាតិ

រុស្សី ទាមទារយកវ៉ាក់សាំង Sputnik V ទាំង២០ម៉ឺនដូសរបស់ខ្លួនពីស្លូវ៉ាគីមកវិញ

បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសបានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសទាមទារប្រមូលយកវ៉ាក់សាំង Sputnik V របស់ខ្លួនទាំង២០ម៉ឺនដូស មកពីប្រទេសស្លូវ៉ាគីវិញ នៅសប្តាហ៍នេះក្រោយមានសំណួរចោទសួរជាច្រើនពាក់ព័ន្ធ ទៅនឹងគុណភាពរបស់វ៉ាក់សាំង។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការទាមទារនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសស្លូវ៉ាគី បានធ្វើការចោទជាសំណួរថាតើគុណភាពរបស់វ៉ាក់សាំងទាំងនេះ វាមានកម្រិតដូចទៅនឹងវ៉ាក់សាំងដែលបានធ្វើតេស្ត កន្លងមកឬក៏យ៉ាងណា។

ទោះបីជាយ៉ាងណាក្តីជាការឆ្លើយ ក្នុងពេលដែលរុស្សីបានទាមទារយកវ៉ាក់សាំងទាំងនោះមកវិញ ហើយនោះខ្លួនក៏បានហៅសកម្មភាពរបស់ស្លូវ៉ាគី ថាជាការធ្វើឲ្យមានបញ្ហាដល់ទំនាក់ទំនងផ្នែកការទូត រវាងប្រទេសទាំងពីរផងដែរ។

មុននេះផងដែរប្រទេសទាំងពីរ ក៏បានធ្វើការប្រកែកគ្នាផងដែរអំពីបញ្ហានេះប៉ុន្តែជាលទ្ធផលរុស្សី បានប្រកាសថានឹងត្រឡប់យកវ៉ាក់សាំងទាំងនោះមកវិញ ដើម្បីអាចបង្វែរយកទៅប្រើប្រាស់នៅក្នុងប្រទេសផ្សេងទៀត ដែលកំពុងត្រូវការជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top