ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យកូរ៉េខាងត្បូង ដកការបង្កកទ្រព្យសម្បត្តិធនាគារ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

តេអេរ៉ង់ ៖ សារព័ត៌មាន Press TV បានរាយការណ៍ថា អនុប្រធានាធិបតីទី១ របស់អ៊ីរ៉ង់លោក Eshaq Jahangiri កាលពីថ្ងៃអាទិត្យបានអំពាវនាវ ឱ្យ សាធារណរដ្ឋកូរ៉េ ដកការបង្កកទ្រព្យសម្បត្តិ របស់អ៊ីរ៉ង់មាននៅក្នុងធនាគារ របស់ខ្លួនឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

លោក Jahangiri បានឲ្យដឹងនៅក្នុងសន្និសីទកាសែតរួមគ្នា មួយជាមួយលោក Chung Sye-Kyun នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េថា ការរារាំងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ នៅក្នុងធនាគាររបស់កូរ៉េខាងត្បូង បានធ្វើឱ្យអន្តរាយដល់មុខមាត់ របស់ប្រជាជនក្នុង ចំណោមប្រជាជនអ៊ីរ៉ង់។

លោកបានបន្ថែមថា ជាអកុសលសាធារណរដ្ឋកូរ៉េ បានអនុវត្តតាមសហរដ្ឋអាមេរិក ក្នុងការអនុវត្តទណ្ឌកម្មខុសច្បាប់ ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដែលបានធ្វើឱ្យ ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះ ។

វិធានការរបស់ធនាគារកូរ៉េខាងត្បូង នៅពេលដែលប្រជាជន អ៊ីរ៉ង់ ត្រូវការធនធានរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតវីរុសនេះ បាននាំឱ្យមានផលវិបាក ខាងសេដ្ឋកិច្ច និងសុខភាព ព្រោះថា ធនធានរូបិយវត្ថុអាចត្រូវបានប្រើ ដើម្បីទិញឧបករណ៍វេជ្ជសាស្ត្រ ឱសថ និងទំនិញសំខាន់ៗផ្សេងទៀត សម្រាប់ប្រទេសនេះ ។

សម្រាប់លោកនាយករដ្ឋមន្រ្តី បានលើកឡើងថាប្រទេសទាំង ២ បានព្រមព្រៀងគ្នាធ្វើការ លើមធ្យោបាយនានា ដើម្បីពង្រីកទំនាក់ទំនងទៅវិញទៅមក ហើយសាធារណរដ្ឋកូរ៉េ នឹងបង្កើនជំនួយមនុស្សធម៌រួមទាំងថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ ដល់ប្រទេសអ៊ីរ៉ង់។

ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការចេញផ្សាយ នាពេលថ្មីៗនេះនូវនាវាដឹកប្រេងមួយរបស់កូរ៉េខាងត្បូង ដែលត្រូវបានរឹបអូសយកដោយ អ៊ីរ៉ង់ ពីបទបំពុលដែនសមុទ្រ ឈូងសមុទ្រ ដោយប្រើសារធាតុគីមី៕

ដោយ ឈូក បូរ៉ា

To Top