ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានចាត់តំណាង នាំយកថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនស្រ្តីមេម៉ាយម្នាក់ ដែលកំពុងរស់នៅ ២នាក់ម្តាយនិងកូន មានជីវភាពក្រីក្រ និងជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការបាន សម្រាប់ដោះស្រាយ ក្នុងព្យាលបាលរបួសបន្ត ។

ស្រ្តីមេម៉ាយ មានតែ២នាក់ម្តាយកូនរូបនេះ មានឈ្មោះ ចៅ សារ៉េន មានអាយុ៦៩ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ រូបគាត់និងកូនស្រីរបស់គាត់ បានដើរធ្វើការ ជាកម្មករសំណង់ ដើម្បីរកប្រាក់ ដោះស្រាយជីវភាព ប្រចាំថ្ងៃ តែមួយរយៈចុងក្រោយនេះ រូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការរកប្រាក់ បន្តទៀតបាន ហើយជួបការខ្វះខាត ផ្នែកជីវភាពទៅទៀត ក៏បានស្នើសុំលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីសុំថវិកា សម្រាប់ទិញអាហារហូប និង ព្យាបាលរបួសបន្ត។
ក្រោយពីទទួលបាន ដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល យកមកផ្តល់ជូនស្រ្តីមេម៉ាយខាងលើនេះ ដើម្បីដោះស្រាយជីវភាព និង ព្យាបាលរបួសបន្តទៅទៀត។
ជាចុងក្រោយ ស្រ្តីមេម៉ាយដែលមានឈ្មោះ ចៅ សារ៉េន បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាត់តំណាង នាំយកថវិកាមកជួយរូបគាត់ សំរាប់ដោះស្រាយជីវភាព និងព្យាបាលរបួសបន្ត នៅពេលនេះផងដែរ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
