ព័ត៌មានអន្តរជាតិ

សកម្មភាព ពាក់ព័ន្ធមីស៊ីល SLBM របស់កូរ៉េខាងជើង បង្កឲ្យមានប្រតិកម្ម ពីកូរ៉េខាងត្បូង

បរទេស ៖ សកម្មភាព របស់កូរ៉េខាងជើង នៅកន្លែងផលិតនាវា តាមសេចក្តី រាយការណ៍ អាចកំពុងតែបង្កឲ្យមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងទីក្រុងសេអ៊ូល ស្តីពីការធ្វើតេស្ត សាកល្បង នូវមីស៊ីលផ្លោងដែលបាញ់ ចេញពីនាវាមុជទឹក ហៅកាត់ថា SLBM ។

មន្ត្រីនំាពាក្យអគ្គ សេនាធិការកូរ៉េខាងត្បូង លោក Kim Joon-rak បានមានប្រសាសន៍ នៅពេលថ្មីៗនេះក្នុងសន្និសីទ កាសែតមួយថា យោធាកូរ៉េខាងត្បូង កំពុងតែធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ នូវដំណើរវិវត្ត ពាក់ព័ន្ធសកម្មភាព នៅកន្លែងផលិតនាវា Sinpho ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមយអាជ្ញាធរ ស៊ើបការណ៍សម្ងាត់អាមេរិក ។

សេចក្តីថ្លែងការណ៍របស់លោក Kim Joon-rak នេះ គឺត្រូវបានធ្វើឡើង ក្រោយអ្នកវិភាគ សហរដ្ឋអាមេរិកនិយាយថា រូបភាពពីផ្កាយរណប ដែលថតបានកាលពីថ្ងៃសៅរ៍ បង្ហាញឲ្យឃើញ នូវការផ្លាស់ប្តូរកន្លែង ឧបករណ៍តេស្តមីស៊ីល បាញ់ចេញពីនាវាមុជទឹក នៅកន្លែងផលិតនាវាកូរ៉េខាងជើង ។
អ្នកវិភាគអាមេរិក គឺលោក Peter Makowsky លោក Jenny Town និងលោក Jack Liu បានមានប្រសាសន៍ ដូច្នេះថា “គោលបំណង នៃការចល័តផែស្ងួត អណ្ដែតទឹក និងជើងទម្រតេស្តលិចទឹក ទៅកាន់រោងសាងសង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗ នេះ គឺនៅមិនទាន់ដឹងច្បាស់នោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top