ព័ត៌មានអន្តរជាតិ

អាមេរិកឈរលេខ៣ នៃកំពូលប្រទេសទាំង ១០ ដែលមានឧក្រិដ្ឋកម្មរំលោភសេពសន្ថវៈ ខ្ពស់បំផុតនៅលើពិភពលោក 

អាមេរិក៖ ការរំលោភសេពសន្ថវៈ ជាបទឧក្រិដ្ឋដ៏ស្មុគស្មាញបំផុតនៅលើពិភពលោក ព្រោះស្ត្រីនៅប្រទេសខ្លះទំនងជាមិនសូវមានគេរាយការណ៍ អំពីបណ្តឹងរបស់ពួកគេឡើយ ដោយសារតែការស្អប់ខ្ពើម សង្គមខ្លាំងទៅលើស្ត្រីដែលត្រូវបានគេចាប់រំលោភ ទទួលរងនូវអំពើហឹង្សា ឬការភ័យខ្លាចនៃការរិះគន់ពីគ្រួសាររបស់ពួកគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រវ៉ាន់ឌ័រលីស។

ការរំលោភសេពសន្ថវៈ និងស្ថិតិរំលោភផ្លូវភេទផ្សេងទៀតអាចរកបានជាទូទៅនៅប្រទេសជឿនលឿនហើយកំពុងក្លាយជារឿងធម្មតា ចំណែកការរំលោភសេពសន្ថវៈមួយចំនួនធំមិនបានរាយការណ៍ទូទាំងពិភពលោកទេ។ លោកអ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញថា ប្រទេសមានការអភិវឌ្ឍខ្លាំងបំផុតដូចជាអាមេរិក កាណាដា ស៊ុយអែត និងចក្រភពអង់គ្លេស គឺជាឧក្រិដ្ឋកម្មនេះ។

នៅទូទាំងពិភពលោកប្រហែល ៣៦% នៃស្ត្រីបានឆ្លងកាត់អំពើហឹង្សាទាំងផ្លូវកាយ ឬផ្លូវភេទ នៅសហរដ្ឋអាមេរិក៨៣% នៃក្មេងស្រីដែលមានអាយុពី ១២ ទៅ ១៦ ឆ្នាំបានទទួលរងនូវការយាយីផ្លូវភេទមួយចំនួននៅក្នុងសាលារដ្ឋ ចក្រភពអង់គ្លេសស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៥ នាក់ (អាយុពី ១៦ ទៅ ៥៩ ឆ្នាំ) ទទួលរងនូវអំពើហឹង្សាផ្លូវភេទមួយចំនួន៕ដោយ៖លី ភីលីព

To Top