ព័ត៌មានជាតិ

ឥទ្ធិព​ល​ ជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ ពីតិចទៅច្រើន ចាប់ពីថ្ងៃទី២១-២៧ ខែមេសា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។

ក្រសួង ធនធានទឹក បានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា បាននិងកំពុងបង្កើនឥទ្ធិពល គ្របដណ្តប់ មកលើកកម្ពុជា ជាមួយនឹងខ្យល់ប្រែប្រួល បក់មកពីភាគខាងត្បូង និង ភាគអាគ្នេយ៍ ដែលស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ផងដែរ ៕

To Top