ព័ត៌មានអន្តរជាតិ

ជើងហោះហើរ រមកពីឥណ្ឌា ចូលទឹកដីហុងកុង រកឃើញអ្នកដំណើរ ចំនួន៤៩នាក់ មានវិជ្ជមានកូវីដ-១៩

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ អ្នកដំណើរចំនួន៤៩នាក់ នៅលើជើងហោះហើរមួយចេញ ពីក្រុងញ៉ូដេលី ឆ្ពោះមកកាន់ក្រុងហុងកុង បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈដែលមណ្ឌលពាណិជ្ជកម្ម បានណែនាំឲ្យហាមប្រាមបន្ទាន់ ទៅលើការហោះហើរ ទាំងអស់ចេញពីឥណ្ឌា ស្របពេលរលកថ្មី នៃករណីឆ្លងជំងឺកាន់តែច្រើន ។

អ្នកដំណើរទាំងអស់ ដែលមានតេស្តវិជ្ជមាន បានហោះចូលទឹកដីក្រុងហុងងកុង តាមជើងហោះហើរដែលប្រតិបត្តិការដោយនិយ័តករឥណ្ឌា Vistara កាលពីថ្ងៃទី០៤ ខែមេសា ។

តេស្តវិជ្ជមាន ត្រូវបានគេចាត់ទុកថា សំខាន់ ខណៈដែលក្រុង ហុងកុង នៅក្នុងកំណត់ត្រា មានអ្នកឆ្លងថ្មីៗប្រចាំថ្ងៃច្រើនជាង ការរកឃើញសរុបទៅទៀត នៅតាមជើងហោះហើរ ចាប់តាំងពីឈានចូលរលកទី៤ ស្ថិតក្រោមការត្រួត ពិនិត្យនៅក្នុងខែមករា ។

ក្រុមអាជ្ញាធរ បានស្នើឲ្យមានការហាមប្រាម ក្នុងការហោះហើររយៈពេល០២សប្តាហ៍ ចេញពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងហ្វីលីពីន ចាប់ពីថ្ងៃចន្ទ និងប្រទេសមួយចំនួនទៀត “ដែលមានហានិភ័យខ្ពស់បំផុត” បន្ទាប់ពីបានរកឃើញវីរុសកូវីដ-១៩ក្លាយពូជប្រភេទ N501Y ជាលើកដំបូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top