ព័ត៌មានអន្តរជាតិ

វិមាន Malacañang បដិសេធកិច្ចព្រមព្រៀងនេសាទ ដោយមាត់ទទេជាមួយ ប្រធានាធិបតីចិន

ម៉ានីល៖ វិមានប្រធានាធិបតី Malacañang របស់ប្រទេសហ្វីលីពីន នៅថ្ងៃសុក្របានបដិសេធថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ មិនបានចុះកិច្ចព្រមព្រៀងនេសាទជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីង ផ្ទុយនឹងសេចក្តីថ្លែងការណ៍ឆ្នាំ ២០១៩ របស់អ្នកនាំពាក្យវិមានមុនដែលអះអាងថាកិច្ចព្រមព្រៀងនេះ“ មិនផ្លូវការ” ប៉ុន្តែ“ ជាការភ្ជាប់គ្នា។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីចៅក្រមជាន់ខ្ពស់ចូលនិវត្តនៃតុលាការកំពូល លោក Antonio Carpio ដែលជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការ ចាត់វិធានការរបស់លោក ឌូទ័រតេ ចំពោះជម្លោះនៅសមុទ្រខាងលិច របស់ហ្វីលីពីនបានអះអាងថា រដ្ឋាភិបាលចិនមិនចាត់វិធានការតវ៉ាខាងការទូតរបស់ហ្វីលីពីនឱ្យធ្ងន់ធ្ងរទេដោយសារ កិច្ចព្រមព្រៀងនេសាទជាមួយលោក ឌូទ័រតេ។

កាលពីពេលថ្មីៗនេះប្រទេសហ្វីលីពីន បានធ្វើការតវ៉ាការទូតប្រឆាំងនឹងវត្តមានរបស់កប៉ាល់ចិន នៅក្នុងតំបន់ផ្កាថ្ម Julian Felipe Reef ដែលជាតំបន់មួយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបទ្វីបរបស់ខ្លួន ដែលប្រទេសនេះទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្ម ឬអភិរក្សធនធានណាមួយ។

លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាមិនមានការពិតចំពោះការស្មាននៃកិច្ចព្រមព្រៀង នេសាទដោយផ្ទាល់មាត់រវាងប្រធានាធិបតី លោក ឌូទ័រតេ និងប្រធានាធិបតីស៊ីជីនពីងនោះទេ ហើយនាវាចិនមិនត្រូវបានលើកទឹកចិត្តឱ្យស្នាក់នៅក្នុងសមុទ្រហ្វីលីពីនខាងលិចឡើយ ទោះបីជាមានការតវ៉ាការទូតនិងសេចក្តីថ្លែងការណ៍ យ៉ាងម៉ឺងម៉ាត់របស់ហ្វីលីពីន ក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top