បរទេស: ប្រធានាធិបតីសហរដ្ឋអាមេរិកលោកDonald Trump កាលពីពីថ្ងៃអង្គារនេះបានប្រកាសថា សហរដ្ឋអាមេរិកនិងរុស្ស៊ី បានបង្ហាញពីបំណង ដើម្បីធ្វើការងា រឈានទៅដល់កិច្ចព្រមព្រៀង សន្ធិសញ្ញាថ្មីស្តីពីអាវុធ នុយក្លេអ៊ែរ។
ថ្លែងនៅមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូលោក Trump បាននិយាយថា និយាយដោយស្មោះត្រង់ទៅស្ថានការណ៍ ទាំងមូលដែលមាន នុយក្លេអ៊ែរ មិនមែនជាស្ថានភាពល្អទេ “Frankly, the whole situation with nuclear is not a good situation,” ហើយបន្ថែមថាក្នុងនោះប្រទេសចិន ក៏បានបង្ហាញពីបំណងចង់ចូលរួមកិច្ចប្រជុំគ្នាមួយនេះដែរ។
រំលឹកដែរថាកាលពីក្នុងខែសីហា កន្លងទៅរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យមឬហៅកាត់ថា INF ដោយលើកឡើងពីការរំលោភបំពានដោយប្រទេសរុស្ស៊ី ប៉ុន្តែវាត្រូវបានបដិសេធជារឿយៗ ដោយរដ្ឋាភិបាលទីក្រុងមូស្គូ៕
ប្រែសម្រួល:ស៊ុនលី