ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្រេចជំរុញខ្លាំងបំផុត សម្រាប់ការអភិវឌ្ឍមីស៊ីលបាញ់ពីដី ទៅអាកាសរយៈចម្ងាយឆ្ងាយ

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបា នឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានសម្រេចកាលពីថ្ងៃពុធ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍមីស៊ីលបាញ់ពីដី ទៅលើអាកាសដល់ចម្ងាយឆ្ងាយ (L-SAM) បន្ទាប់ពីការស្រាវជ្រាវអស់រយៈ ពេលជាច្រើនឆ្នាំទៅលើគម្រោងនេះ។

កូរ៉េខាងត្បូង បាននិងកំពុងធ្វើការអភិវឌ្ឍកម្មវិធីស្ទាក់ចាប់ដីរយៈចម្ងាយឆ្ងាយ ចាប់តាំងពីឆ្នាំ២០១៤ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពការពារ អាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងឥតឈប់ ឈរពីប្រទេសកូរ៉េខាងជើង។

ជាធាតុសំខាន់មួយរបស់កូរ៉េអ៊ែរ និងប្រព័ន្ធការពារមីស៊ីល (KAMD) ឧបករណ៍ស្ទាក់ចាប់ត្រូវបានរចនាឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោងនៅរយៈ កំពស់ប្រហែលពី ៥០ ទៅ ៦០ គីឡូម៉ែត្រ ក្នុងតំណាក់កាលស្ថានីយ ការពារទាំងនោះ៕
ដោយ ឈូក បូរ៉ា

To Top