ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រីភរិយា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យ លោក តេង ភីស៊ាន ជាតំណាង នាំយកឯកសណ្ឋាន ប្រជាការពារ ទៅឧបត្ថម្ភ ដល់ប្រជាការពារ ក្នុងមូលដ្ឋានប៉ុស្តិនគរបាល រដ្ឋបាលគិរីចុងកោះ ក្នុងខេត្តតាកែវ សម្រាប់ពាក់បម្រើការងារ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បញ្ហាផ្សេងៗ ជាពិសេស ក្នុងសម័យកូវីដ-១៩ ។
ក្នុងនាមអធិការ នៃអធិការដ្ឋាន នគរនាលស្រុកគិរីវង់ បានថ្លែងអំណរគុណ និងគោរពជូនពរ លោកឧកញ៉ា ទៀ វិចិត្រ នឹង លោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយ ពុទ្ធៈពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕