បរទេស៖ ប្រទេសមួយចំនួនបាន រារាំងប្រជាជនមិនឱ្យ ទៅឬមកពីប្រទេសឥណ្ឌា ហើយកាលពីដើមសប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានហាមឃាត់ រាល់ការហោះហើរពីប្រទេសឥណ្ឌា។ ចក្រភពអង់គ្លេស ក៏បានរារាំងភ្ញៀវទេសចរណា ដែលបានទៅប្រទេសឥណ្ឌាក្នុងរយៈពេល ១០ថ្ងៃមុន។ ចំណែកប្រទេស អ៊ីតាលីអាល្លឺម៉ង់ សឹង្ហបូរី បារាំង ចក្រភពអង់គ្លេស និងហុងកុង សុទ្ធតែបានដាក់កម្រិត ជើងហោះហើរទៅនិងមកពីឥណ្ឌា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចេញសេចក្តី ជូនដំណឹងស្តីពីសុខភាពទេសចរណ៍កម្រិត ៤ ដែលជាកម្រិតខ្ពស់បំផុតដែលចេញ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយស្នើសុំឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសឥណ្ឌា ឆាប់ៗ “នៅពេលដែលមានសុវត្ថិភាព ក្នុងការធ្វើដូច្នេះ” នៅពេលមានការរីករាលដាលនៃជំងឺ Covid-19 ។
ការប្រឹក្សានេះបានប្រឆាំងនឹង ផ្ទៃខាងក្រោយនៃការប្រកាស អំពីការគាំទ្រទាក់ទងនឹងអុកស៊ីសែន និងជំនួយផ្នែកវេជ្ជសាស្ត្រ ដែលត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក ដល់ប្រទេសឥណ្ឌា។
ករណីឆ្លងថ្មីនិងមរណភាពពី Covid-19 បានកើនឡើងយ៉ាងខ្លាំង នៅទូទាំងប្រទេសឥណ្ឌា។ ហេដ្ឋារចនាសម្ពន្ធ័ធ្វើតេស្តរកមេរោគ Covid-19 ត្រូវបានគេរាយការណ៍ថា មានការរាំងស្ទះនៅតាមទីតាំងជាច្រើន។ មន្ទីរពេទ្យកំពុងរាយការណ៍អំពី កង្វះខាតនៃការផ្គត់ផ្គង់អុកស៊ីសែន និងគ្រែសម្រាប់ទាំងអ្នកជំងឺ Covid-19 និងអ្នកជំងឺដែលមិនមែន Covid ១៩ ៕
ប្រែសម្រួលៈ ណៃ តុលា