ព័ត៌មានអន្តរជាតិ

Biden ប្រកាសផែនការធំមួយទៀត មុនថ្ងៃបុណ្យឯករាជ្យ មកដល់

បរទេស៖ប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសអំពីផែនការថ្មីមួយទៀត របស់ រដ្ឋាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំង ឲ្យបាន៧០ភាគរយ ទៅលើក្រុមមនុស្ស ពេញវ័យ ទាំងអស់នៅត្រឹមថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបុណ្យឯករាជ្យ អាមេរិក។

ប្រធានាធិបតីអាមេរិក ដែលតែងតែ បានបញ្ជាក់ថាកិច្ចការងារ ប្រឆាំងកូវីដ គឺជាការងារអទិភាព របស់លោកបច្ចុប្បន្ននោះ បាន បញ្ជាក់ដែរថាថ្ងៃទី៤ ខែកក្កដា គឺជាគោលដៅ កំណត់របស់លោក ដើម្បីអនុញ្ញាតិ ឲ្យក្រុមមនុស្សដែលមានចំនួន កំណត់មួយអាចជួបជុំ គ្នាប្រារព្ធ ពិធីអបអរបុណ្យឯករាជ្យជាតិ និងក៏ដូចជាជាថ្ងៃប្រកាស ឲ្យត្រៀមខ្លួនក្នុងការវិលត្រឡប់ ទៅរកជីវិតជាធម្មតាវិញ របស់ពលរដ្ឋ អាមេរិក។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ អាមេរិកបានចាក់វ៉ាក់សាំង រួចរាល់ចំពោះពលរដ្ឋ របស់ខ្លួនប្រមាណជា១០៥លាននាក់ រួចមកហើយហើយ ប្រមាណជា៥៦ភាគរយ
នៃពលរដ្ឋពេញវ័យ ឬប្រមាណជា១៤៧លាននាក់ទៀត គឺបានទទួលវ៉ាក់សាំង ដូសទី១ រួចរាល់ហើយផងដេរ៕

To Top