បរទេស៖ កងទ័ពជើងអាកាស សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ក្រោយប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការបញ្ជូននោះ យន្តហោះចម្បាំង F-15EX ពីរគ្រឿងដំបូង របស់កងទ័ពជើងអាកាស អាមេរិក កំពុងតែចូលរួម ក្នុងសមយុទ្ធហ្វឹកហាត់មួយ នៅអាឡាស្កា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន កងទ័ពជើងអាកាសបានបញ្ជាក់ថា យន្តហោះម៉ូដែលថ្មី ទាំងពីរគ្រឿងនោះ គឺទើបផលិតឡើង ហើយទាំងពីរ គឺជាផ្នែកដ៏សំខាន់ នៃសមយុទ្ធ Northern Edge 21 ដែលកំពុង តប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី១៤ ខែឧសភា នៅមូលដ្ឋានទ័ពចម្រុះ Elmendorf-Richardson រដ្ឋអាឡាស្កា។
យោងតាមក្រុមហ៊ុន Boeing ដែលជាអ្នកផលិត យន្តហោះនេះ យន្តហោះចម្បាំង F-15EX នេះ គឺជាប្រភេទថ្មីនៃយន្តហោះចម្បាំង F-15C និងមានបំពាក់ដោយកម្លាំង ធ្វើឲ្យប្រសើរឡើង សន្ទុះល្បឿន ភាពធន់ អំណាចបច្ចេកវិទ្យាកុំព្យូទ័រ និងអាវុធយុទ្ធភ័ណ្ឌនានា។
វត្តមាន យន្តហោះចម្បាំងថ្មី ទាំងពីរគ្រឿងនេះ គឺជាការអនុញ្ញាត សម្រាប់ការតេស្តសាកល្បង ដ៏ស៊ីជម្រៅភ្លាមៗ ក្នុងបរិយាកាសកក់ស្ទះស្មុគស្មាញ ដើម្បីប្រមូលយកទិន្នន័យ សម្រាប់ការងារ និងភាពចាំបាច់បែបណា ដែលត្រូវធ្វើឲ្យ ប្រសើរឡើង៕
ប្រែសម្រួល៖ប៉ាង កុង