Covid-19

នាយករដ្ឋមន្រ្តីឥណ្ឌា លុបចោលកិច្ចប្រជុំកំពូល G-7 ដោយសារការបន្ដផ្ទុះឡើងនៃជំងឺកូវីដ-១៩

ញូវដេលី៖ អ្នកនាំពាក្យក្រសួងកិច្ចការក្រៅប្រទេសលោក Arindam Bagchi បានប្រកាសកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នឹងមិនចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេសទាំង ៧ (G-7) ដោយផ្ទាល់នោះទេ ដោយសារវិបត្ដិជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសរបស់លោក។

លោកម៉ូឌី ត្រូវបានអញ្ជើញដោយ សមភាគីអង់គ្លេសលោក បូរីស ចនសុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-7 ក្នុងនាមជាភ្ញៀវពិសេសម្នាក់ នៅក្នុងទីក្រុងខនវ៉ល ប្រទេសអង់គ្លេស ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមិថុនា។

ប្រទេសឥណ្ឌា បាននិងកំពុងទទួលរងនូវរលកទី២ នៃជំងឺរាតត្បាតកូវីដ-១៩ ដែលអាចបណ្តាលឲ្យ មនុស្សស្លាប់ ដែលមានចំនួនរហូយដល់ខ្ទង់ ៤០ម៉ឺនករណីក្នុងមួយថ្ងៃ។ មនុស្សជិត ២៥០,០០០ នាក់បានស្លាប់ ដោយសាររោគរាតត្បាតនេះ ខណៈដែលមនុស្សជិត ២៣ លាន នាក់បានឆ្លងវីរុសនេះ។

ប្រទេសឥណ្ឌា មានអ្នកស្លាប់ច្រើនជាងគេបំផុតលំដាប់ទី៣ បន្ទាបលសហរដ្ឋអាមេរិក និងប្រេស៊ីល បើបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងលោក ដោយមានចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃរហូតដល់ខ្ទង់ ៤០ម៉ឺននាក់ និងអ្នកស្លាប់ប្រចាំថ្ងៃចន្លោះពី ២ ទៅ ៤ពាន់នាក់៕

ដោយ ឈូក បូរ៉ា

To Top