ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន Tauktae នឹងមានឥទ្ធិពលបោកបក់ មកលើទឹកដីឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា (IMD) បានឲ្យដឹងនៅថ្ងៃសៅរ៍ថា ព្យុះស៊ីក្លូន Tauktae នឹងបោកបក់មកជិតដល់ទឹកដីឥណ្ឌា ដែលនៅតំបន់ឆ្នេរសមុទ្រ នឹងមានឥទ្ធិពលខ្លាំងក្លាយជាព្យុះស៊ីក្លូន ដ៏ខ្លាំងក្លានៅសប្តាហ៍ក្រោយ ។

ក្រសួងវិទ្យាសាស្ត្រផែនដី បានលើកឡើងដោយដកស្រង់ចេញ ពីនាយកដ្ឋានឧតុនិយមឥណ្ឌា បានឲ្យដឹងថា “ព្យុះស៊ីក្លូន Tauktae គេប្រកបថា Tau’Te នឹងបោកបក់មកលើតំបន់ភាគខាងកើតដល់ភាគកណ្តាល និងមកលើតំបន់អាគ្នេយ៏ នៅសមុទ្រអារ៉ាប់ ដោយបានរំកិលខ្លួន ពីជើងទៅភាគពាយព្យត្រង់ ក្នុងល្បឿនប្រមាណ១១គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងពេល៦ម៉ោង និងនៅទ្រឹងនៅម៉ោង៨និង៣០នាទី ម៉ោងក្នុងស្រុក នៅថ្ងៃនោះ” ។

ក្រសួបានឲ្យដឹងថា “វាទំនងជាមានឥទ្ធិពលខ្លាំងក្លានៅពេលខាងមុខទៀត ដែលក្លាយជាព្យុះស៊ីក្លូនដ៏ខ្លាំង ក្នុងអំឡុងពេល១២ម៉ោង” ។

ព្យុះស៊ីក្លូន ជាព្យុះទី១ដំបូងដែលនឹងបោកបក់ មកលើឥណ្ឌា នៅក្នុងឆ្នាំនេះ ដែលមកដល់ពេលនេះដែរ គ្រាដែលឥណ្ឌា កំពុងរងនូវរលកទី២នៃការស្លាប់ដោយជំងឺកូវីដ-១៩ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមការងារជាង៥០ក្រុម មកពីកងកម្លាំងឆ្លើយតប នឹងគ្រោះមហន្តរាយជាតិ (NDRF) មានភារកិច្ច នៅក្នុងរដ្ឋចំនួន០៥ នឹងទប់ទល់នឹងព្យុះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top