ភ្នំពេញ ៖ កម្ពុជាបានទទួលភ្ញៀវ ទេសចរផ្ទៃក្នុង ចំនួន ៤៩,៩៣០ នាក់ នាឱកាសពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តន សីហមុនី ព្រះមហាក្សត្រកម្ពុជា និងថ្ងៃចុងសប្តាហ៍ទី២ នៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១។
នេះបើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ រាធានី-ខេត្ត ។
ក្នុងចំនួនភ្ញៀវសរុប ៤៩,៩៣០ នាក់ មានភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

