ភ្នំពេញ៖ អំណោយជាសម្ភារៈមួយចំនួន ដែលមានដូចជា ម៉ាស ជាង២ ម៉ឺនម៉ាស និងអាកុលលាងដៃ រាប់រយដប ត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ខាងដឹកជញ្ជូនអនឡាន Foodpanda នាំយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភ ម៉ាសចំនួន២៥០០០ម៉ាស និងអាកុលលាងដៃចំនួន ៤០០ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាការឆ្លើយតប លោក សេង វណ្ណៈ នាយករដ្ឋបាល រាជធានីភ្នំពេញ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និង រាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ បានទាន់ពេលវេលា៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


