ព័ត៌មានជាតិ

ស្វាយស្រស់កម្ពុជា នៅតែរក្សាគុណភាពដើម ទោះបី ដឹកទៅចិនប្រើពេល ពីរសប្ដាហ៍ក៏ដោយ

" "

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា គុណភាពស្វាយស្រស់របស់ ប្រទេសកម្ពុជា នៅតែរក្សាស្ថានភាពដើម ទោះបី ប្រើប្រាស់ពេលវេលា ដឹកទៅប្រទេសចិន ក្នុងរយៈពេលពីរសប្ដាហ៍ ក៏ដោ យ។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្វាយស្រស់របស់កម្ពុជា បានទៅកាន់ដល់ប្រទេសចិន ត្រូវបានស្វាគមន៍ ពីសំណាក់ មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) ដោយប្រើប្រាស់រយៈពេល ពីរសប្ដាហ៍ ទើបដឹកទៅដល់ចិន។

" "

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «បើទោះបី បានប្រើប្រាស់ពេលវេលាពីរសប្តាហ៍ ក្នុងការដឹកជញ្ជូនស្វាយស្រស់ចេញពីកម្ពុជា ទៅកាន់គោលដៅប្រទេសចិន យ៉ាងណាក៏ដោយ ក៏គុណភាពផ្លែស្វាយកែវល្មៀតកម្ពុជា នៅតែរក្សាបានស្ថានភាពដើមរបស់បានល្អប្រពៃដដែល មិនទុំ និងរលួយ»។

" "

សូមរំលឹកថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយ ស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេល នៃការដឹកជញ្ជូន ចំនួន១៣ថ្ងៃ ទើបទៅដល់គោលដៅ។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម នឹងមានការសម្ពោធជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុននេះ ក្រោមអធិបតីភាព ពីមន្រ្តីតំណា ងក្រសួងកសិកម្ម និងកិច្ចការជនបទ និង ក្រសួងពាណិជ្ជកម្មចិន រួមនឹង អគ្គរដ្ឋបាលគយចិន ជាមួយនិង តំណាងស្ថានអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង ផងដែរ៕

To Top