ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ី កើនឡើងដល់ជិត ៥ម៉ឺននាក់ហើយ

ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងរហូតដល់ ៥,២៩៦ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដោយចំនួនសរុបកើនឡើងដល់ ១,៧៦៩,៩៤០ នាក់ ហើយចំនួនអ្នកស្លាប់ថ្មីមានចំនួន ១៣២ នាក់ សរុបកើនឡើងដល់ ៤៩,២០៥ នាក់។

យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន ៣។៣៥៣ នាក់ទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ដោយនាំយកចំនួនអ្នកដែលបានជាសះស្បើយ ពីការឆ្លងរាលដាលនៃវីរុសនេះឡើងដល់ ១,៦២៩,៤៩៥ នាក់។

វីរុសនេះបានរាលដាលដល់ខេត្តទាំង ៣៤ របស់ប្រទេសឥណ្ឌូនេស៊ី។ ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកកោះជ្វាខាងលិច បានកត់ត្រាករណីថ្មី ដែលបានបញ្ជាក់ចំនួន ៩៩៧ ករណី រដ្ឋធានីហ្សាកាតា ៩៣២ករណី, រ៉ៃយូ ៦៣៩ករណី, កោះជ្វា ៤៨៦ករណី និងខាងលិចកោះស៊ូម៉ាត្រា ៣០១ករណី។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ី ដែលមានអ្នកឆ្លងសរុបរហូតជិត ២លាននាក់ បន្ទាប់មកគឺប្រទេសហ្វីលីពីន ដែលមានអ្នកឆ្លងសរុបជាង ១លាននាក់៕

ដោយ ឈូក បូរ៉ា

To Top