ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លង ជំងឺកូវីដ-១៩ សរុបត្រឹមជាង ៥ពាន់នាក់ ខណៈប្រជាជន សរុបមានរហូតជិត ១០០លាននាក់

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១២៥ ករណី  យោងតាមក្រសួងសុខាភិបាលឱ្យដឹងថា ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ រួមមានការចម្លងក្នុងស្រុកចំនួន ១២៣ និងការនាំចូលចំនួន ២ករណី ដែលកើនឡើងសរុបដល់ ៥,០៨៦ករណី ។

ក្នុងចំណោមករណីសហគមន៍ ៧៣ករណី ត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចរាលដាលនៃជំងឺរាតត្បាត ២៥ករណី នៅខេត្តហៃដុងក្បែរនោះ និង ៤ករណី នៅខេត្តហ័ងយ៉ុង ភាគខាងជើង។

អាជ្ញាធរបានឲ្យដឹងថា ភាគច្រើននៃករណីក្នុងតំបន់គឺជាទំនាក់ទំនងរបស់អ្នកជំងឺដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោមនៃការបង្ករោគនៅតាមមូលដ្ឋាន។

ករណីនាំចូលមានជនបរទេស ២ នាក់ ដែលទើបនឹងចូលប្រទេសវៀតណាមពីបរទេស។   អ្នកជំងឺសរុបចំនួន ២,៧២១ នាក់បានជាសះស្បើយពីការឆ្លងរាលដាលនៃវីរុសនេះ ដែលមានការកើនឡើងចំនួន ៣២នាក់ ពីថ្ងៃសុក្រហើយមានមនុស្សជាង ១៧៩,០០០ នាក់ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក និងតាមដាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនសរុបជិត ១០០លាននាក់មួយនេះ៕

ដោយ ឈូក បូរ៉ា

To Top