ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ត្រៀមចាត់វិធានការ ដើម្បីធ្វើឲ្យមាន ស្ថេរភាពហិរញ្ញវត្ថុ

សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាល នឹងចាត់វិធានការ យ៉ាងឆាប់រហ័ស ដើម្បីធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ មានស្ថេរភាព ក្នុងករណីមានការកើនឡើង ដែលចំពេលមានការព្រួយបារម្ភជាថ្មី អំពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។

លោក Kim Yong-beom អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានប្រាប់កិច្ចប្រជុំ មួយជាមួយមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុថាមានលទ្ធភាព នៃការកើនឡើងនូវភាព មិនចុះសម្រុងប្រសិនបើសហរដ្ឋអាមេរិក ដាក់ពន្ធបន្ថែមលើប្រទេសចិន នៅចុងសប្តាហ៍នេះ។

លោកបានប្រាប់អង្គប្រជុំថា “ក្នុងករណីមានការកើនឡើង នៃភាពមិនចុះសម្រុងមែននោះ រដ្ឋាភិបាលនឹងដោះស្រាយ ជាមួយនឹងផែនការយថាភាពរបស់ខ្លួន ប្រសិនបើមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងទីផ្សារប្តូរប្រាក់ បរទេសរដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីស្ថេរភាពទីផ្សារ ឱ្យបានទាន់ពេលវេលា” ៕

ដោយ ឈូក បូរ៉ា

To Top